វេជ្ជសាស្ត្រា គឺជាប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងការផ្តល់សេវាសុខភាពរបស់ កាប៊ីណេ គ្លីនិក និងមន្ទីរពហុព្យាបាល។
បង្កើតឡើងនៅក្នុងឆ្នាំ២០១៣ វេជ្ជសាស្រ្តាត្រូវបានអភិវឌ្ឍជាប្រចាំរហូតដល់ឆ្នាំ២០២២ ទើបដាក់អោយប្រើប្រាស់លើកដំបូង។
ដោយរចនាយ៉ាងពិសេសស្របតាមលំហូរការងារពិនិត្យ និងព្យាបាលជំងឺនៅក្នុងប្រទេសកម្ពុជា វេជ្ជសាស្ត្រាទទួលបានការគាំទ្រយ៉ាងច្រើន
នៅទូទាំងប្រទេសចាប់តាំងពីទីក្រុងរហូតដល់ជនបទ។
ជាមួយបច្ចេកវិទ្យាទំនើប
ការផ្តល់សេវាកម្មសុខភាព
កាន់តែលឿនរហ័ស ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងចំណាយតិចជាងមុន។
ជាមួយមុខងារដ៏សំបូរបែប លោកអ្នកអាចគ្រប់គ្រងកិច្ចការបច្ចេកទេស
រហូតដល់កិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ និងទីផ្សារបានយ៉ាងងាយស្រួល
បានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមទូរសព្ទដៃ ឬកុំព្យូទ័ររបស់អ្នក។